សាលារៀនលេខ១

ភាពអគតិជាសត្រូវរបស់មនុស្ស​ ចំនេះដឹងនិងគុណធម៍បំផ្លាញអគតិ

ប្រយោជន៍នៃការលះបង់

បញ្ចេញមតិ

សង្គមមនុស្សបាននឹងកំពុងរស់រានមកដល់ពេលនេះក៍ព្រោះតែមានមនុស្សជាច្រើនបាន លះបង់អ្វីៗគ្រប់បែបយ៉ាងតាំងពីទ្រព្យសម្បត្តិ អវយវៈ និងជីវិតដែលជាទីស្នេហារបស់ខ្លួន។ ការលះបង់ពុំមែនជាករណីកិច្ចដោយបង្ខំទេតែវាជាច្បាប់ធម្មជាតិដែលចែងមកអោយយើងធ្វើ។ ដើមឈើដែលមានស្លឹកលូតលាស់ល្អនៅរដូវវស្សា ត្រូវតែលះបង់ស្លឹករបស់ខ្លួននៅរដូវប្រាំង ដែលខ្វះទឹក ព្រោះបើមិនលះបង់ទេ ដើមឈើនោះមិនអាចរស់នៅបានឡើយ ព្រោះទឹកមិន គ្រប់គ្រាន់។ ដោយការលះបង់ស្លឹកចាស់នេះហើយ ទើបមួយខែពីរខែក្រោយមកដើមឈើនោះ ទទួលស្លឹកថ្មី និង ផ្លែផ្កាគួរជាមនោរម្យនិងសំរាប់រីកលូតលាស់បន្តទៅទៀត។ ​ មនុស្សប្រសើរជាងរុក្ខជាតិ និងសត្វនានា។ ដូចនេះមនុស្សត្រូវហ៊ានបរិច្ចាគ ដើម្បីមនុស្សជំនាន់ក្រោយរបស់ខ្លួន អាចរស់នៅបានប្រសើរ។ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងថា ជនមានប្រាជ្ញា តែជាអ្នកមើលឃើញតែប្រយោជន៍ខ្លួន គឺជាមនុស្សអសោច។ មនុស្សអសោច គឺជាមនុស្សស្អុយ រឺ មនុស្សស្លាប់។មនុស្សប្រភេទនេះពុំអាចផ្តល់ផលប្រយោជន៍អ្វី ដល់សង្គម ឡើយ។  ដូចនេះដែរ សង្គមណាដែលគ្មានមនុស្សបរិច្ចាគ មនុស្សហ៊ានលះបង់ទេ សង្គមនោះ គឺសង្គមស្លាប់ សង្គមស្អុយ សង្គមគ្មានការរីកចំរើន មានតែទុក្ខវេទនាប៉ុននោះ។ នៅប្រទេស កម្ពុជាយើង មានសេចក្តីទុក្ខវេទនាគ្របដណ្តប់ច្រើនណាស់ ឯអំពើអាក្រក់ទាំងឡាយ ក៍មាន ច្រើនដែរ។ បើប្រជាពលរដ្ឋខ្មែរយើង រួមទាំងអ្នកដឹកនាំផង ព្យាយាមលះបង់អំពើអាក្រក់ លះបង់ ទ្រព្យសម្បត្តិ លះបង់អវយវៈ និងលះបង់ជីវិតដើម្បីសន្តិសុខ យុត្តិធម៍ សេរីភាព សន្តិភាព សុភមង្គល និង ឧត្តមសុខ នោះសេចក្តីចំរើននឹងកើតឡើងក្នុងសង្គមខ្មែរជាមិនខាន។ ប្រទេសជប៉ុន បន្ទាប់ពីសង្រ្គាមលោកលើកទីពីរ ជាប្រទេសក្រីក្រជាខ្លាំង។ សព្វថ្ងៃ ប្រទេសជប៉ុនក្លាយជាប្រទេសមហាអំនាចខាងសេដ្ឋកិច្ចពិភពលោកយ៉ាងឆាប់រហ័ស ដោយសារអ្នកដឹកនាំ និងប្រជាពលរដ្ឋរបស់គេយល់ពីតំលៃពិតនៃការលះបង់ ដើម្បីធ្វើការកសាងប្រទេស។ ( ​ដកស្រង់ចេញពី សៀវភៅ សិក្សាសង្គមថ្នាក់ទី១១ បោះពុម្ពលើកទី៧ ឆ្នាំ២០០៧​ ទំព័រទី ៣០)។

អ្នកនិពន្ធ ៖ ពុទ្ធិ Puthi

Education

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s