សាលារៀនលេខ១

ភាពអគតិជាសត្រូវរបស់មនុស្ស​ ចំនេះដឹងនិងគុណធម៍បំផ្លាញអគតិ

អំណាចរដ្ឋ

បញ្ចេញមតិ

គណបក្សជាការប្រមូលផ្ដុំនៃក្រុមមនុស្សដែលមានទស្សនៈនយោបាយយល់ឃើញដូចគ្នា ឬ  ស្រដៀងគ្នាចំពោះអ្វីដែលរដ្ឋាភិបាលត្រូវធ្វើ។

របបផ្ដាច់ការដែលដឹកនាំដោយបុគ្គលម្នាក់ ការដឹកនាំបន្តវេនពីឪពុកទៅកូន ហើយប្រទេសស្ថិតនៅ ក្រោមឆន្ទៈរបស់អ្នកដឹកនាំ។​សេចក្កីសុខទុក្ខរបស់ប្រជាជនអាស្រ័យលើ សប្បុរសរបស់អ្នកដឹកនាំ។ អំណាចប្រមូលផ្ដុំក្នុងកណ្តាប់ដៃរបស់មនុស្សម្នាក់។  អ្នកដឹកនាំសំបូរធនធាន ចំណែកឯប្រជាជននៅទូទាំងប្រទេសភាគច្រើនក្រីក្រ។

របបផ្ដាច់ការដឹកនាំដោយក្រុមមនុស្សមួយក្រុមតូច ជាអ្នកសំរេចផ្លាស់ប្ដូរ ឬ ជ្រើសតាំងអ្នកដឹកនាំប្រទេស។  ជោគវាសនាប្រទេសជាតិពឹង ផ្អែកទៅលើឆន្ទៈមួយក្រុមតូច។​ មនុស្សមួយក្រុមតូចបង្កើតនូវគោលនយោបាយសំរាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ដែលប៉ះពាល់ដល់ ប្រយោជន៍របស់ប្រជាជនភាគច្រើនបំផុតទូទាំងប្រទេស។ អំណាចស្ថិតនៅក្នុងកណ្ដាប់ដៃជនមួយក្រុមតូច។

របបដែលដឹកនាំដោយប្រជាជនទូទាំងប្រទេស ឬ របបប្រជាធិបតេយ្យ  ជោគវាសនារបស់ប្រទេសជាតិស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ប្រជាជនជាម្ចាស់អំណាចនៅក្នុងការដឹកនាំប្រទេស។ ដើម្បីអោយទស្សនៈនយោបាយក្លាយ ជាគោលនយោបាយជាតិ ឬ ចងក្រងជាច្បាប់ សំរាប់ការអនុវត្ត​នៅក្នុងប្រទេស ទាល់តែមានការចូលរួមគាំទ្រពីប្រជាជនមួយក្រុមចាប់ផ្ដើមបង្កើតជាគណបក្សហើយបន្តការផ្សព្វផ្សាយទស្សនៈនយោបាយ  ដល់ប្រជាជនទូទាំងប្រទេសដើម្បី សំរេចគោលដៅដែលយល់ឃើញថាត្រឹមត្រូវ។ ​ ដូច្នេះក្នុងប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យមានគណបក្សនយោបាយជាច្រើនចូលរួមដើម្បីស្វែងរកការគាំទ្រគំនិតឬ ទស្សនៈនយោបាយ ហើយទស្សនៈនយោបាយណាដែលប្រជាជនយល់ថាត្រឹមត្រូវសំរាប់ដឹកនាំប្រទេសភាគច្រើន(50%+1)មានតួនាទីបំពេញកិច្ចការងារប្រទេសជាតិតាមទស្សនៈដែលបានព្រមព្រាងគ្នា។ ប្រជាជនចូលរួមធ្វើទាំងអស់គ្នាដើម្បីប្រយោជន៍ទាំងអស់គ្នា។ អ្នកដឹកនាំមានតែការទទួលខុសត្រូវចំពោះការងារ ដោយសារការកាត់បន្ថយអំណាចរដ្ឋ។

អ្នកនិពន្ធ ៖ ពុទ្ធិ Puthi

Education

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s