សាលារៀនលេខ១

ភាពអគតិជាសត្រូវរបស់មនុស្ស​ ចំនេះដឹងនិងគុណធម៍បំផ្លាញអគតិ

ខ្លឹមសារដកស្រង់ចេញពីLDP

បញ្ចេញមតិ

ខ្លឹមសារដកស្រង់ចេញពីLDPhttp://www.camldp.org/ideas_contribution/vital_ideas/
១១០ LDP ៖ ការងារ​ថ្លៃថ្នូរគឺជា​ការងារ​រក​ប្រយោជន៍​ដល់​អ្នក​ដទៃ។
១០៩ LDP ៖ ការងារ​ថ្លៃថ្នូរគឺជា​ការងារ​ប្រាស​ចាក​អត្មានិយម។
១០៨ LDP ៖ បញ្ហាធំបំផុតនៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ភាព​ល្ងង់ខ្លៅ​របស់​ប្រជាជន។
១០៧ LDP ៖ អំណាច​ប្រមូលផ្តំគឺជានយោបាយ​ជីកកប់ខ្លួន​ឯង។
១០៦ LDP ៖ មនុស្ស​​ឆ្លាត រៀនពីកំហុស​ ឬទង្វើរបស់​អ្នក​ដទៃ មនុស្ស​ល្ងង់រៀពីកំហុស ឬទង្វើខ្លួនឯង រីឯមនុស្ស​មហាល្ងង់រៀនពីកំហុស ឬ​ទង្វើ​ខ្លួន​ឯង​​មិន​​ចេះ​ផង។
១០៥ LDP ៖ នៅលើ​លោក​នេះ ឲ្យ​តែចង់​​បោកប្រាស់​ មិនខ្វះ​មនុស្ស​ ដែល​អាចបោកប្រាស់​បាន​ទេ។
១០៤ LDP ៖ នៅលើ​លោកនេះ ធម៌ទាំងអស់កើត​មិន​ដាច់ពីគ្នា។
១០៣ LDP ៖ នៅលើ​លោកនេះ រឿងពិត​មាន​តែ​មួយ​គត់។
១០២ LDP គឺជាបក្សរបស់ប្រជាពលរដ្ន។ ដូចនេះការចូលរួមរបស់របស់ប្រជាពលរដ្ឋដូចជាបង់ប្រាក់ គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន។
១០១ LDP ៖ កើតពីអ្នកក្រ របស់អ្នកក្រ ដើម្បីអ្នកក្រ។
១០០ LDP ៖ សត្រូវនៃភាពល្អប្រសើរ មិនមែនភាពអាក្រក់ទេ ប៉ុន្តែសត្រូវពិតប្រាកដ នៃភាពល្អប្រសើរ គឺភាពល្អ។
៩៩ ខឹម វាសនា ៖ ធ្វើ​នយោបាយ ដោយប្រើបេះដូងបរិសុទ្ធ។
៩៨ គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ៖ ផ្តល់ឳកាសដល់​កូនខ្មែរ ដែលមានសមត្ថភាព ដើម្បី​ បញ្ចេញ​សមត្ថភាពដឹកនាំប្រទេស។
៩៧ គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ៖ រៀបចំ​ប្រព័ន្ធដឹកនាំ ឲ្យ​អ្នក​ដឹកនាំ​ធ្វើ​ជាកញ្ជះ​របស់រាស្រ្ត។
៩៦ គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ៖ ទាំងអស់គ្នា​ ដើម្បី​ទាំង​អស់គ្នា។
៩៥ មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ កើតមាននៅ​លើ​លោក​តាម​ច្បាប់​ធម្មជាតិ។ ប៉ុន្តែមនុស្សអាក្រក់មានច្រើន គឺ​ដោយ​សារភាព​អសកម្ម​នៃ​មនុស្ស​ល្អ​។
៩៤ មនុស្ស​អាក្រក់ មានធាតុ​អាក្រក់​ជាអ្នក​ទ្រទ្រង់ រីឯមនុស្ស​ល្អ​មានធាតុល្អជាអ្នក​ទ្រទ្រង់ មិនខុស​គ្នា នឹងអំពិល​មានធាតុ​ជូរ​ជាអ្នក​ទ្រទ្រង់ រឺឯអំពៅ​មានជាតិ​ផ្អែម​ជាអ្នក​ទ្រទ្រង់។
៩៣ មនុស្ស​ល្អមាន​ធាតុ​សំខាន់បួន​យ៉ាង គឺ (១) ស្គាល់​អំពើ​ល្អ (២) យក​អំពើ​ល្អ​ដាក់​ក្នុង​ខ្លួន(៣) ប្រតិបត្តិ​អំពើ​ល្អ និង​ (៤) ពង្រើកអំពើល្អ​។
៩២ ព្រះពុទ្ធ ៖ គ្មាន​សេចក្តី​សុខឯណា ប្រសើរជាង​ការ​ស្ងប់ចិត្តឡើយ។
៩១ ទំនាស់មួយ​អាច​ដោះ​ស្រាយ​បានយ៉ាង​ងាយ ប្រសិនបើ​ភាគី​ទំនាស់​យក​ប្រយោជន៍រួម​ជាគោល។
៩០ ទំនាស់មួយ​មិន​អាច​ដោះ​ស្រាយបាន​ឡើយ ប្រសិនភាគី​នៃ​ទំនាស់​តម្កល់​ប្រយោជន៍បុគ្គល​ជាធំ។
៨៩ ការងារមិន​ច្របូកច្របល់ គឺជាមង្គលដ៍ប្រសើរ។
៨៨ ព្រះពុទ្ធ ៖ បញ្ញា កើតពីការពិសោធន៍ផ្ទាល់។
៨៧ អ្នក​ គឺជាអ្វីៗ ដែលអ្នក​គិតញយៗ។
៨៦ អវិជ្ជា គឺសត្រូវនៃ​ការកសាងសង្គមជាតិ ​។
៨៥ កត្តាសំខាន់​មួយ​នៃ​ប្រជាធិបតេយ្យ គឺការចូលរួម ​។
៨៤ ការបំផ្លាញពី​អ្នក​ដទៃ​ ពុំមានគ្រោះថ្នាក់​ និងមានវិសាលភាពខ្លាំង ដូចការបំផ្លាញ​ដោយខ្លួន ឯងឡើយ​​។
៨៣ ច្បាប់ធម្មជាតិ ៖ គ្មានអ្វីនៅលើលោក​នេះ​ កើតឡើងប្រាសចាកហេតុ និងផលឡើយ​។
៨២ បាបកម្មសង្គមទាំងប្រាំពីររបស់មហា គន្ធី៖ (1) នយោបាយគ្មានគោលការណ៍ (2) ទ្រព្យសម្បត្តិ​គ្មានការងារ (3) សប្បាយរីករាយគ្មានសតិសម្បជញ្ញៈ (4) ចំណេះតែគ្មានចរិយាសម្បត្តិ

 (5) ជំនួញ គ្មានសីលធម៌ (6) វិទ្យាសាស្ត្រ គ្មានមនុស្សធម៌ និង (7) ការគោរពបូជា/សាសនាគ្មានការលះបង់​។

៨១ មនុស្ស​​មានប្រយោជន៍ គឺជាមនុស្ស​ពូកែរកប្រយោជន៍ពីកន្លែង ឬសកម្មភាពគ្មានប្រយោជន៍។
៨០ ព្រះពុទ្ធ​ គឺជាបុគ្គលត្រាស់ដឹង ពុំមែនជាទស្សវិទូឡើយ។
៧៩ ការរស់នៅ​ដើម្បី​អ្នកដទៃ គឺជាការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។
៧៨ អ្នក​នយោបាយ ដែលមានបេះដូងសង្រ្គោះ ជួយ​មនុស្ស​ច្រើនបំផុត។
៧៧ ក្នុង​វិធីសាស្រ្ត​ផ្សព្វផ្សាយព្រះធម៌ ព្រះពុទ្ធប្រើប្រាស់​វិធីសាស្រ្ត​ “ប៥” ប្រាប់​-បង្ហាញ-បង្រៀន-បង្ហាត់-ប្រតិបត្តិ អមដោយ​ការពន្យល់ក្បោះក្យាយ។
៧៦ បញ្ញា គឺកើតពីការពិចារណា ត្រិះរិះ ពិសោធន៍ …។
៧៥ បញ្ញា គឺប្រៀបដូចប៊ីចេង គឺ​ប្រើ​គ្រប់កាលៈទេសៈទាំងអស់។
៧៤ ភាវនា គឺការ​សញ្ជឹងគិត​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់។
៧៣ ការពិសោធ ធ្វើឡើង​តាមវិធីបីយ៉ាង ៖ រូប នាម និងទស្សនៈ។
៧២ អ្វី​ទាំងអស់លើ​លោក​នេះ គឺ​ស្ថិត​ក្នុង​សង្ខារធម៌។
៧១ ព្រះពុទ្ធ គ្រាន់តែ​ប្រាប់ពីសកម្មភាព ដែលនាំ​ដល់អំពើល្អ។​ ព្រះពុទ្ធ​មិន​ប្រៀនប្រដៅមិន​បញ្ចុះបញ្ចូល ឬ​អូសទាញឡើយ។
៧០ ប្រសិន​បើ​មនុស្ស​រស់​នៅក្នុង​លោក​សម្ភារៈ ព្រះពុទ្ធ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​រក​សាមញ្ញសុខ។
៦៩ ការជជែក​រឿង​សាសនា គឺនាំឲ្យ​ឈ្លោះគ្នា​។
៦៨ រឿង​ជឿ ឬមិនជឿ គឺជាសាសនា។
៦៧ មេរៀនរបស់ព្រះពុទ្ធ គឺជាមេរៀន​កើត​មកពីការពិសោធ។
៦៦ វិជ្ជា​ កើតមានពីបទពិសោធ។
៦៥ មនុស្ស​ ដែល​មានគុណធម៌ខ្ពស់ គឺជាមនុស្ស​ដែល​ប្រព្រឹត្តយ៉ាងហី ចំពោះពាក្យ​សរសើរការ​សុំទោស ជាដើម​​។
៦៤ ព្រះពុទ្ធ ៖ ពេល​អស់​អាសវក្កិលេស វិជ្ជាកើតមាន​​។
៦៣ ភាវនាមានន័យថា សញ្ជឹងគិត ពោលគឺសញ្ជឹងគិត​រហូតដល់ពាល់ត្រូវ​។
៦២ ពាក្យថា “ហី” មានន័យថា “ខន្តី”។
៦១ ធមុ្មជាតិ​ខន្តី មិនធ្វើឡើយ ប៉ុន្តែកើតចេញពីក្នុងចិត្ត​។
៦០ ពាក្យថា “ហី” មានន័យថា “ខន្តី”។
៥៩ ការអោបសេចក្តីប្រកាន់ គឺការធ្វើទោ​សសម្រាប់ខ្លួនឯង។
៥៨ អំនួត ជាមួយនឹងភាពមិនអំនួត។
៥៧ កត្តាបីយ៉ាងដែលធ្វើឲ្យយឺតយូរក្នុងការយល់ដឹងពីសេចក្តីពិត ក្នុងចំណោមបញ្ញាវន្តខ្មែរ គឺទិដ្ឋិ មានៈ និងតណ្ហា។
៥៦ នៅលើលោកនេះ សេចក្តីសេ្នហាណាក៏មានការប្រែប្រួលដែរ លើកលែងតែសេចក្តីសេ្នហារបស់ម្តាយចំពោះកូន។
៥៥ ដំណើរជួយគេនោះ គឺជាដំណើរជួយខ្លួនឯង។
៥៤ ការគិតរបស់ប្រជាជន គឺជាការកំណត់វាសនា​ប្រទេសរបស់ជនជាតិ។
៥២ ផ្លូវដែលនាំដល់ការជួយជាតិបាន គឺការពន្យល់ប្រជាជនឲ្យយល់ពីសារប្រយោជន៍នៃការចូលរួម។
៥២ មនុស្សខុសពីសត្វត្រង់កន្លែងចេះផ្តល់ហេតុផល។ ដូចនេះ អ្នកនិយាយត្រូវផ្តល់ហេតុផល ហើយអ្នកស្តាប់ត្រូវចេះរកហេតុផល។
៥១ ការងាររបស់ក្រុមយើង គឺការផ្តល់​ទិន្នន័យ​សម្រាប់​ពិចារណា។
៥០ ក្រុមយើង ៖ ការផ្តល់ទិន្នន័យខុស​ដល់​ប្រជាជន គឺជាមហាគ្រោះដល់​ប្រទេស។
៤៩ អ្នក​ដឹកនាំ​ត្រូវមានបេះដូង​ ដែលអាចច្រកមនុស្ស​ទូទាំងប្រទេស ។
៤៨ ប្រទេសមួយប្រសើរជាងប្រ​ទេស​មួយ​ទៀត​ គឺអាស្រ័យលើការគិតរបស់ប្រជាពលរដ្ឋនៃប្រទេសនោះ ។
៤៧ ប្រទេសមួយជឿនលឿន គឺជាប្រទេស​ដែលមានពលរដ្ឋមានវិន័យខ្ពស់ ។
៤៦ ការជឿ​ មានន័យថា​ មិនដឹង ។
៤៥ កាលណាមនុស្ស​ម្នាក់កាន់​តែជឿ មនុស្ស​នោះ​កាន់​តែបិទការគិតរបស់ខ្លួន ។
៤៤ យន្តការទាំង​៨ចំណុចរបស់យើង​ គឺធ្វើឲ្យ​ប្រជាជន​មាន​អំណាច ។
៤៣ អ្នក​ដឹកនាំ​ត្រូវចេះ ធ្វើឲ្យសម្រេចគោលដៅ ដោយមិននាំខូចប្រយោជន៍របស់​អ្នកចូលរួម ។
៤២ អ្នក​ដឹកនាំត្រូវមាន​ទេព្យ​កោសល្យ​ធម្មជាតិពីរយ៉ាង គឺបេះដូង​ស្មោះត្រង់ពិតប្រាកដ និងមាន​ ចក្ខុវិស័យ ។
៤១ សាសនាព្រះពុទ្ធជាសាសនាកើនផល។
៤០ ជំនឿសំដៅទៅលើគំនិត ដែលមានការចោទ ហើយមិនអាចបកស្រាយបាន។
៣៩ ជាតិក្រោយ គឺជាលទ្ធផលនៃជាតិនេះ។
៣៨ មើល! តើអ្នកកំពុងសាងបញ្ញាហើយឬនៅ?
៣៧ ការយល់ខុស៖ ចូលបច្ច័យកាន់តែច្រើន បានបុណ្យកាន់តែច្រើន។
៣៦ កុំទៅធ្វើអំពើល្អចំពោះមនុស្សកំពុងតែប្រាថ្នាវិនាស។
៣៥ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យ​ប្រទេស​អន្តរាយ គឺ​មានសាសនា​គ្មាន​ការ លះបង់។
៣៤ ភាពដដែល​ៗ ជា​សត្រូវធំបំផុតរបស់​សិល្បៈ។
៣៣ មនុស្ស​ល្ងង់​មើលបញ្ហានឹងភ្នែក មនុស្ស​ឆ្លាតមើលបញ្ហានឹងគំនិត​ និងការវិភាគ។
៣២ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យ​ប្រទេស​អន្តរាយ គឺ​អ្នក​ដឹកនាំ​មិន​ដឹងថា​ ខ្លួន​ដឹកនាំ​ ប្រទេស​ទៅណា។​ គ្មាន​ទស្សនៈវិស័យ ។
៣១ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យ​ប្រទេស​អន្តរាយ គឺ​មាន​ចំណេះដឹងក្រៅ​ខ្លួន ដូចជា​មានសញ្ញាបត្រ​ តែ​គ្មាន​ចំណេះដឹង ។
៣០ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យ​ប្រទេស​អន្តរាយ គឺ​មានទ្រព្យ​ដោយ​គ្មាន​ ប្រភពច្បាស់លាស់ ។
២៩ ប្រភពនៃទុក្ខ គឺប្រជាជន​គ្មានអំណាច។
២៨ គ្រាន់តែចេះ​ជេរ​ ឬចេះនិយាយពីបញ្ហា ពុំមែន​ជាលំនាំលទ្ធិ​ប្រជាធិបតេយ្យ​ឡើយ។
២៧ នៅ​ក្នុងសង្គមប្រជាធិបតេយ្យ​ ការដឹកនាំប្រៀបបានទៅនឹងការបររទេះសេះ។ រដ្ឋាភិបាលជារទេះ ហើយប្រជាជន​ជាអ្នកបររទេះនោះ។
២៦ នៅ​ក្នុងសង្គមប្រជាធិបតេយ្យ​ គ្មាននរណាធ្វើការ​សម្រាប់នរណាម្នាក់​ទៀត​ឡើយ។ មនុស្ស​ទាំងអស់ គ្នា​ធ្វើការ​ដើម្បី ប្រយោជន៍ទាំងអស់គ្នា។
២៥ នៅ​ក្នុងសង្គមប្រជាធិបតេយ្យ​ គ្មាននរណាធ្វើការ​សម្រាប់នរណាម្នាក់​ទៀត​ឡើយ។ មនុស្ស​ទាំងអស់ គ្នា​ធ្វើការ​ដើម្បី ប្រយោជន៍ទាំងអស់គ្នា។
២៤ ទង្វើត្រូវ លុះត្រាទង្វើរនោះត្រូវនឹងលក្ខខណ្ឌចាំបាច់បី គឺពិត ត្រូវកាល និង​មានប្រយោជន៍។
២៣ នៅក្នុងសង្គមប្រជាធិបតេយ្យ គ្មានវណ្ណៈដឹកនាំគេ ឬវណ្ណៈត្រូវបានគេដឹកនាំឡើយ។
២២ មនុស្សអាចជួយ​អ្នក​ដទៃ​បាន​ លុះណាតែមនុស្ស​នោះ​ឈ្នះលោកធម៏ទាំងបួន គឺលាភ យស សសើរ សុខ។
២១ ព្រះពុទ្ធនាំមនុស្សឱ្យ​ស្គាល់ពីប្រយោជន៍។
២០ ព្រះពុទ្ធបង្ហាញមនុស្សពីការគិត ពុំមែនការស្រមើស្រមៃឡើយ។
១៩ មនុស្សម្នាក់ពូកែជាងមនុស្ស​ម្នាក់ទៀត ដោយសារការគិត។
១៨ កុំធ្វើជាអ្នក​ផ្គាប់ចិត្តដល់មនុស្ស​ខូច។
១៧ ទាន គឺចិត្តហុច មិនមែនកាយហុចទេ។
១៦ ការនិយាយ គួរចេះរធ្វើសំដីរបស់ខ្លួនឱ្យមានតម្លៃសកល។
១៥ ការយល់ខុស នាំដល់សកម្មភាពខុស។
១៤ យល់ត្រូវ ទើបគិតត្រូវ។
១៣ ព្រះពុទ្ធនៃយើង​ មិនមែននាំ​មនុស្ស​លោក​ឱ្យ​ជឿទេ ប៉ុន្តែ​នាំ​ឱ្យ​មនុស្ស​គិត​ ឬ​នាំ​ឱ្យ​មនុស្ស​មាន​សទ្ធា។
១២ មនុស្ស​ពូកែ គឺពូកែដោះស្រាយបញ្ហា មិនមែនយំសែ្រកជាមួយបញ្ហាឡើយ។
១១ មនុស្ស​ល្ងង់ និងមនុស្ស​អាក្រក់ តែងយកខ្លួនឯងជាសត្រូវ។
១០ នយោបាយ គឺជាសិល្បៈធ្វើឱ្យ​សម្រេចទិសដៅ។
តើលទ្ធិ​ប្រ​ជាធិបតេយ្យ​ជាអ្វី? តុល្យ​ភាពអំណាចរវាងអ្នក​ដឹកនាំ និងប្រជាពលរដ្ឋ​។
រួមគិត រួមសម្រេច និងរួមធ្វើ​ ។
គិតត្រូវ និយាយត្រូវ​ និងធ្វើត្រូវ។ ត្រូវពេលនេះ ត្រូវនៅពេល​អនាគត។
កើតពីរាស្រ្ត ដើម្បីរាស្រ្ត របស់រាស្រ្ត
មនុស្ស​ឆ្លាត​ រៀនពីកំហុស​អ្នក​ដទៃ មនុស្ស​ល្ងង់​រៀនពីកំហុស​ខ្លួនឯង រីឯមនុស្ស​មហាល្ងង់ សូម្បី​ កំហុស​ខ្លួនឯង​ក៏រៀនមិនចេះផង។ តើ​អ្នក​ជាមនុស្ស​ប្រភេទណា ?
អ្នក​ដឹកនាំល្អ គឺអ្នកដឹកនាំខិត​ខំបង្កើត​អ្នកដឹកនាំឱ្យ​បាន​ច្រើន មិនមែន​អ្នក​ដើរតាមឱ្យ​បានច្រើន ឡើយ។
ប្រព័ន្ធ​ប្រជាធិបតេយ្យ​អាច​ដំណើរការបាន​ លុះ​ត្រា​តែ​មាន​តុល្យភាព​អំណាចរវាង​អ្នក​ដឹកនាំ និង​ ប្រជាលរដ្ឋ។
គ្រាន់តែ​ចេះ​និយាយ​ពីបញ្ហា គ្មាន​អ្វី​អស្ចារ្យ​ឡើយ។
អ្នក​ដឹកនាំ​ភាគច្រើន​ក្នុង​សង្គម​កម្ពុជា ច្រើនប្រៀបធៀបរបស់ ឬ​សកម្មភាពមិនល្អ ដែលពេល​ខ្លះ​គ្មាន​ ប្រយោជន៍​អ្វី​ទាល់តែ​សោះ។

អ្នកនិពន្ធ ៖ ពុទ្ធិ Puthi

Education

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s