សាលារៀនលេខ១

ភាពអគតិជាសត្រូវរបស់មនុស្ស​ ចំនេះដឹងនិងគុណធម៍បំផ្លាញអគតិ

រីករាយ

ដោយ លី ម៉េងហួរ
នៅ​​ថ្ងៃ​​សុក្រ​​នេះ ​លោក​ ហោ ​ណាំហុង​ បាន​​បញ្ចេញ​​ប្រតិកម្ម​ ចំពោះ​​មន្ត្រី​​ស្ថានទូត​​អាមេរិក​​ប្រចាំ​​កម្ពុជា​ ដែល​​បាន​​សរសេរ​​ក្នុង​​ឯកសារ​​សម្ងាត់​ ពាក់ព័ន្ធ​​នឹង​​តួនាទី​​របស់​​លោក​ក្នុង​សម័យ​​ខ្មែរ​ក្រហម​។​ ប្រតិកម្ម​​របស់​​ប្រមុខ​​ការទូត​​កម្ពុជា​ ដោយសារ​តែ​ Websit​e​ ដ៏​​ល្បីល្បាញ​ ឈ្មោះ ​Wikileaks​ ទើប​តែ​​បាន​​ទម្លាយ​​ឯកសារ​​សម្ងាត់​​ជា​ច្រើន​ របស់​​ទូត​​អាមេរិក​ និយាយ​​ពី​​កម្ពុជា​ កាល​ពី​ដើម​​សប្តាហ៍​​នេះ​។
សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ
ស្តាប់ (02:42)
15/07/2011 by លី ម៉េងហួរ
ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស កាលពី​ថ្ងៃ​១៤​កក្កដា ឆ្នាំ​២០១១ បាន​កោះហៅ​លោក ចេហ្វ ដេហ្គ័ល ( Jeff Daigle ) អនុប្រធាន​ស្ថាន​បេសកកម្ម និង​ជា​ភារធារី​ស្តីទី​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ មក​ធ្វើ​ការ​តវ៉ា​អំពី​របាយការណ៍​សម្ងាត់​មួយ ស្តីពី ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​រូប​របស់​លោក​ប្រមុខ​ការទូត ហោ ណាំហុង។
សេចក្តី​ជូន​ព័ត៌មាន ចុះ​ថ្ងៃ​១៥​កក្កដា ឆ្នាំ​២០១១ បាន​បង្ហាញ​ថា ប្រវត្តិរូប​របស់លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង ដែល​សរសេរ​ដោយ​លោក អាឡិក​សាន់​ដ័រ អា​វី​ហ្ស៊ូ ( Alexander A. Arvizu ) អតីត​អនុប្រធាន​ស្ថាន​បេសកម្ម​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៦​មិថុនា ឆ្នាំ​២០០២ និង​ត្រូវបាន​ផ្សាយ​ដោយ Wikileaks កាលពី​ថ្ងៃ​ទី​១១​កក្កដា ឆ្នាំ​២០១១​។​
តាម​សេចក្តី​ជូន​ព័ត៌មាន លោក ហោ ណាំហុង បាន​ស្នើ​ឲ្យ​ភារធារី​ស្តីទី​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ បញ្ជូន​ទៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នូវ​ការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​បំផុត ចំពោះ​សេចក្តី​រាយការណ៍​ពី​ប្រវត្តិរូប​ផ្ទាល់​ខ្លួន​របស់​លោក ហោ ណាំហុង ដែល​សេចក្តី​ប្រកាស​ចាត់ទុក​ថា ពោរ​ពេញ​ទៅ​ដោយ​ការ​ចោទ​ប្រកាន់​មួល​បង្កាច់ មិន​អាច​ទទួល​យក​បាន។
ជាមួយគ្នា​នោះ ក្នុង​សេចក្តី​ជូន​ព័ត៌មាន​ដដែល ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា ក៏​បាន​ស្នើឲ្យ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ បញ្ចេញ​មតិ​អំពី​របាយការណ៍ ដែល​មាន​លក្ខណៈ​បង្កាច់​បង្ខូច​កេរ្តិ៍​ឈ្មោះ​ដ៏​ធ្ងន់ធ្ងរ​លើ​ប្រមុខ​ការទូត។​
តាម​ឯកសារ​សម្ងាត់​របស់ Wikileaks ប្រវត្តិរូប​ផ្ទាល់​ខ្លួន​របស់​លោក ហោ ណាំហុង ដែល​មន្ត្រី​ការទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើង​នោះ គឺ​ទាក់​ទង​នឹង​តួនាទី​របស់​លោក ហោ ណាំហុង នៅ​គុក​បឹងត្របែក ដែល​ថា លោក​ប្រមុខ​ការទូត​កម្ពុជា​បាន​ចូលរួម​ក្នុង​សកម្មភាព​សម្លាប់​មនុស្ស​នៅ​គុក​បឹងត្របែក ក្នុង​សម័យ​ខ្មែរក្រហម។
យ៉ាងណា​ក៏​ដោយ នៅ​ថ្ងៃ​សុក្រ​នេះ អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Mark Wenig បាន​ឆ្លើយតប​តាម​អ៊ី​ម៉ែ​ល​មក​អ្នកកាសែត​ថា យើង​នឹង​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​លើ​ភាព​ត្រឹមត្រូវ​ស្របច្បាប់ និងស្រប​នឹង​សភាពការណ៍​ពិត លើ​សំណុំ​ឯកសារ​ទាំងឡាយ​របស់​រដ្ឋាភិបាល​អាមេរិក ដែល​បាន​លេច​ធ្លាយ​តាម Wikileaks នោះឡើយ។
អំពី​កិច្ចប្រជុំ​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោក Jeff Daigle កាលពី​ថ្ងៃ​ទី​១៤​កក្កដា ឆ្នាំ​២០១១ ក៏​ត្រូវ​បាន​ស្ថានទូត​អាមេរិក​ផ្សព្វផ្សាយ​ថា ក្នុង​កិច្ចប្រជុំ​នោះ លោក Jeff Daigle បាន​ជម្រាប​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​កម្ពុជា គឺ​មាន​ភាពរឹងមាំ និង​ផ្តោត​សំខាន់​លើ​ផលប្រយោជន៍​ជា​សាធារណៈ ក្នុង​គោលដៅ​ជាច្រើន។
សហរដ្ឋអាមេរិក ក៏​មាន​ទំនុកចិត្ត​ថា ភាព​ជា​ដៃគូ​របស់​រដ្ឋាភិបាល​លោក អូ​បា​ម៉ា ដែល​កំពុង​ធ្វើការ​នៅ​កម្ពុជា គឺ​ដើម្បី​ពង្រឹង​ទំនាក់​ទំនាក់​កាន់តែ​ល្អ​ថែមទៀត​រវាង​ប្រទេស​ទាំង​ពីរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s