បុក្គលដែលខ្ញុំចង់យកគំរូរតាម

បុក្គលដែលខ្ញុំចង់យកគំរូរតាម.

សូមចូលទៅកាន់ប្លុកថ្មី

នេះជាប្លុកថ្មីហើយលោកអ្នកអាចចូលទៅទស្សនាតាមlinkនេះ www.reanputhi.wordpress.com

សូម​ចុច​ Link ខាង​ក្រោម​ដើម្បី​ទាញ​យក​​ សុទ្ទរកថា​របស់​លោក ខឹម​ វាសនា ប្រធាន​គណបក្ស​សម័្ពន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ៖

http://www.camldp.org/wp-content/plugins/download-monitor/download.php?id=1351

ប្រយោជន៍នៃការលះបង់

សង្គមមនុស្សបាននឹងកំពុងរស់រានមកដល់ពេលនេះក៍ព្រោះតែមានមនុស្សជាច្រើនបាន លះបង់អ្វីៗគ្រប់បែបយ៉ាងតាំងពីទ្រព្យសម្បត្តិ អវយវៈ និងជីវិតដែលជាទីស្នេហារបស់ខ្លួន។ ការលះបង់ពុំមែនជាករណីកិច្ចដោយបង្ខំទេតែវាជាច្បាប់ធម្មជាតិដែលចែងមកអោយយើងធ្វើ។ ដើមឈើដែលមានស្លឹកលូតលាស់ល្អនៅរដូវវស្សា ត្រូវតែលះបង់ស្លឹករបស់ខ្លួននៅរដូវប្រាំង ដែលខ្វះទឹក ព្រោះបើមិនលះបង់ទេ ដើមឈើនោះមិនអាចរស់នៅបានឡើយ ព្រោះទឹកមិន គ្រប់គ្រាន់។ ដោយការលះបង់ស្លឹកចាស់នេះហើយ ទើបមួយខែពីរខែក្រោយមកដើមឈើនោះ ទទួលស្លឹកថ្មី និង ផ្លែផ្កាគួរជាមនោរម្យនិងសំរាប់រីកលូតលាស់បន្តទៅទៀត។ ​ មនុស្សប្រសើរជាងរុក្ខជាតិ និងសត្វនានា។ ដូចនេះមនុស្សត្រូវហ៊ានបរិច្ចាគ ដើម្បីមនុស្សជំនាន់ក្រោយរបស់ខ្លួន អាចរស់នៅបានប្រសើរ។ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងថា ជនមានប្រាជ្ញា តែជាអ្នកមើលឃើញតែប្រយោជន៍ខ្លួន គឺជាមនុស្សអសោច។ មនុស្សអសោច គឺជាមនុស្សស្អុយ រឺ មនុស្សស្លាប់។មនុស្សប្រភេទនេះពុំអាចផ្តល់ផលប្រយោជន៍អ្វី ដល់សង្គម ឡើយ។  ដូចនេះដែរ សង្គមណាដែលគ្មានមនុស្សបរិច្ចាគ មនុស្សហ៊ានលះបង់ទេ សង្គមនោះ គឺសង្គមស្លាប់ សង្គមស្អុយ សង្គមគ្មានការរីកចំរើន មានតែទុក្ខវេទនាប៉ុននោះ។ នៅប្រទេស កម្ពុជាយើង មានសេចក្តីទុក្ខវេទនាគ្របដណ្តប់ច្រើនណាស់ ឯអំពើអាក្រក់ទាំងឡាយ ក៍មាន ច្រើនដែរ។ បើប្រជាពលរដ្ឋខ្មែរយើង រួមទាំងអ្នកដឹកនាំផង ព្យាយាមលះបង់អំពើអាក្រក់ លះបង់ ទ្រព្យសម្បត្តិ លះបង់អវយវៈ និងលះបង់ជីវិតដើម្បីសន្តិសុខ យុត្តិធម៍ សេរីភាព សន្តិភាព សុភមង្គល និង ឧត្តមសុខ នោះសេចក្តីចំរើននឹងកើតឡើងក្នុងសង្គមខ្មែរជាមិនខាន។ ប្រទេសជប៉ុន បន្ទាប់ពីសង្រ្គាមលោកលើកទីពីរ ជាប្រទេសក្រីក្រជាខ្លាំង។ សព្វថ្ងៃ ប្រទេសជប៉ុនក្លាយជាប្រទេសមហាអំនាចខាងសេដ្ឋកិច្ចពិភពលោកយ៉ាងឆាប់រហ័ស ដោយសារអ្នកដឹកនាំ និងប្រជាពលរដ្ឋរបស់គេយល់ពីតំលៃពិតនៃការលះបង់ ដើម្បីធ្វើការកសាងប្រទេស។ ( ​ដកស្រង់ចេញពី សៀវភៅ សិក្សាសង្គមថ្នាក់ទី១១ បោះពុម្ពលើកទី៧ ឆ្នាំ២០០៧​ ទំព័រទី ៣០)។

មើលឃើញខុសគ្នា

បញ្ហានៅស្រុកខ្មែរ​ដូចជាភាពអយុត្តិធម៍សង្គម អំពើពុករលួយ ការប្រើប្រាស់អំណាចកេងប្រវ័ញ្ជ​ទ្រព្យសម្បត្តិជាតិ យកមកបំរើផលប្រយោជន៍ផ្ទាល់ខ្លួនជាដើម គឺ បណ្ដាលមកពីអំណាចប្រមូលផ្តុំនៅលើបុគ្គលម្នាក់។ដើម្បីដោះស្រាយបញ្ហាលុះត្រាតែកាត់បន្ថយអំណាចរដ្ឋ។

បញ្ហាមួយមានទស្សនៈយល់ឃើញខុសគ្នារវាងក្រុមប្រឆាំងនិងកាន់អំណាច

ក្រុមប្រឆាំងគិតថាបញ្ហាកើតឡើងនៅស្រុកខ្មែរគឺដោយសារមេដឹកនាំគ្មានឆន្ទៈដោះស្រាយ​ ហើយមិនយកច្បាប់ដែលមានមកអនុវត្ត។ ក្រុមប្រឆាំងតែងតែឃោសនាអោយប្រជាជនបោះឆ្នោតផ្លាស់ប្តូរអ្នកដឹកនាំដោយអោយប្រជាជនបោះឆ្នោតអោយមកក្រុមខ្លួនទើបអាច ដោះស្រាយបញ្ហានានារបស់ប្រទេសជាតិបាន។ម៉្យាងវិញទៀតក្រុមប្រឆាំងបានបង្ហាញពីឆន្ទៈក្នុងការដោះស្រាយបញ្ហា  

ពេលក្រុមខ្លួនឡើងកាន់អំណាច។

ក្រុមកាន់អំណាចគិតថាបញ្ហានៅស្រុកខ្មែរកើតឡើងដោយសារមេដឹកនាំជាប់រវល់កិច្ចការងារប្រទេសជាតិច្រើនពេកហើយ មេដឹកនាំមិនអាចត្រូតពិនិត្យរាល់សកម្មភាពមន្ត្រីនៅក្រោមឪវាទរបស់ខ្លួនអោយបានគ្រប់សព្វជ្រុងជ្រោយឡើយ។មិនអាច ដោះស្រាយបញ្ហាគ្រប់សព្វបែបយ៉ាងនោះទេដោយលើកឡើងថានៅក្នុងក្រុមគ្រួសារតូចមួយមេគ្រួសារនៅតែមាន

បញ្ហាពិបាកគ្រប់គ្រងសមាជិកគ្រួសារ ចុះបើមេដឹកនាំដឹកនាំមនុស្សមួយប្រទេស​តើវាលំបាកយ៉ាងណា?

តើអ្នកយល់យ៉ាងណាចំពោះទស្សនៈខាងលើ?

អំណាចរដ្ឋ

គណបក្សជាការប្រមូលផ្ដុំនៃក្រុមមនុស្សដែលមានទស្សនៈនយោបាយយល់ឃើញដូចគ្នា ឬ  ស្រដៀងគ្នាចំពោះអ្វីដែលរដ្ឋាភិបាលត្រូវធ្វើ។

របបផ្ដាច់ការដែលដឹកនាំដោយបុគ្គលម្នាក់ ការដឹកនាំបន្តវេនពីឪពុកទៅកូន ហើយប្រទេសស្ថិតនៅ ក្រោមឆន្ទៈរបស់អ្នកដឹកនាំ។​សេចក្កីសុខទុក្ខរបស់ប្រជាជនអាស្រ័យលើ សប្បុរសរបស់អ្នកដឹកនាំ។ អំណាចប្រមូលផ្ដុំក្នុងកណ្តាប់ដៃរបស់មនុស្សម្នាក់។  អ្នកដឹកនាំសំបូរធនធាន ចំណែកឯប្រជាជននៅទូទាំងប្រទេសភាគច្រើនក្រីក្រ។

របបផ្ដាច់ការដឹកនាំដោយក្រុមមនុស្សមួយក្រុមតូច ជាអ្នកសំរេចផ្លាស់ប្ដូរ ឬ ជ្រើសតាំងអ្នកដឹកនាំប្រទេស។  ជោគវាសនាប្រទេសជាតិពឹង ផ្អែកទៅលើឆន្ទៈមួយក្រុមតូច។​ មនុស្សមួយក្រុមតូចបង្កើតនូវគោលនយោបាយសំរាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ដែលប៉ះពាល់ដល់ ប្រយោជន៍របស់ប្រជាជនភាគច្រើនបំផុតទូទាំងប្រទេស។ អំណាចស្ថិតនៅក្នុងកណ្ដាប់ដៃជនមួយក្រុមតូច។

របបដែលដឹកនាំដោយប្រជាជនទូទាំងប្រទេស ឬ របបប្រជាធិបតេយ្យ  ជោគវាសនារបស់ប្រទេសជាតិស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ប្រជាជនជាម្ចាស់អំណាចនៅក្នុងការដឹកនាំប្រទេស។ ដើម្បីអោយទស្សនៈនយោបាយក្លាយ ជាគោលនយោបាយជាតិ ឬ ចងក្រងជាច្បាប់ សំរាប់ការអនុវត្ត​នៅក្នុងប្រទេស ទាល់តែមានការចូលរួមគាំទ្រពីប្រជាជនមួយក្រុមចាប់ផ្ដើមបង្កើតជាគណបក្សហើយបន្តការផ្សព្វផ្សាយទស្សនៈនយោបាយ  ដល់ប្រជាជនទូទាំងប្រទេសដើម្បី សំរេចគោលដៅដែលយល់ឃើញថាត្រឹមត្រូវ។ ​ ដូច្នេះក្នុងប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យមានគណបក្សនយោបាយជាច្រើនចូលរួមដើម្បីស្វែងរកការគាំទ្រគំនិតឬ ទស្សនៈនយោបាយ ហើយទស្សនៈនយោបាយណាដែលប្រជាជនយល់ថាត្រឹមត្រូវសំរាប់ដឹកនាំប្រទេសភាគច្រើន(50%+1)មានតួនាទីបំពេញកិច្ចការងារប្រទេសជាតិតាមទស្សនៈដែលបានព្រមព្រាងគ្នា។ ប្រជាជនចូលរួមធ្វើទាំងអស់គ្នាដើម្បីប្រយោជន៍ទាំងអស់គ្នា។ អ្នកដឹកនាំមានតែការទទួលខុសត្រូវចំពោះការងារ ដោយសារការកាត់បន្ថយអំណាចរដ្ឋ។

ស្ដាប់សារសម្លេងLDP

ប្រសិនបើអ្នកគិតថា នយោបាយ ជា​នយោបោក អ្នកត្រូវតាមដានសកម្មភាពរបស់អ្នកនយោបាយ ​ ដើម្បីកុំអោយអ្នកនយោបាយខិលខចបោកប្រាស់អ្នកបាន។ ម៉្យាងវិញទៀត ប្រសិនបើអ្នកគិតដូច្នោះ នោះអ្នកកំពុងតែត្រូវបានអ្នកនយោបាយខិលខូចប្រាស់អ្នក។ នៅក្នុងរបាខាងលើនេះជាសារសម្លេងរបស់LDPចាប់តាំងពីឆ្នាំ2006ដល់2011សំរាប់ការស្ដាប់ពិចារណារបស់អ្នក។ អ្នកនឹងអាចមានអារម្មណ៍មិនពេញចិត្តពេលស្ដាប់លើកដំបូង តែនៅពេលអ្នកដាក់ចិត្តជាកណ្ដាលហើយបន្តការស្តាប់នោះនឹងយល់អំពីបំណងពិតប្រាកដរបស់LDP និងរួចផុតពីការបោកប្រាស់របស់អ្នកនយោបាយខិលខូច។ នេះជាការcopyសារសម្លេងពីLDP អ្នកអាចចូលទៅកាន់គេហទំព័ររបស់LDP គឺ​​​​  http://www.camldp.org

Look at the difference in these two photographs

ពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ឆ្នាំ២០១១-២០១២ និងទិវារំឭកគុណគ្រូ នៅសាលាបឋម សិក្សាព្រៃពួច
លោកស្រី ប៊ី ណៃ ចូលរួមបើក បវេសនកាល ឆ្នាំ២០១១-២០១២ នៅបឋមសិក្សា- អនុវិទ្យាល័យវត្ដក្នុង
<a

http://www.dap-news.com/typography/the-news/29024-2011-10-02-06-05-34.html

http://www.dap-news.com/typography/the-news/29027-2011-10-02-07-14-28.html

សំលេងLDP2011

ឆ្នាំ២០១១

ខែកញ្ញា

១៤១. ២០១១-០៩-២៩ កម្មវិធីផ្សាយ​ផ្ទាល់តាមរយៈ​វិទ្យុ​សំបុក​ឃ្មុំ FM105 (96)

១៤០. ២០១១-០៩-២៤ វេទិកាសាធារណៈ នៅ​ភូមិ​សន្ទ្រា ឃុំ​កំពងពពិល ស្រុកពារាំង ខេត្ត​ព្រៃវែង ភាគ ៣ (49)

១៣៩. ២០១១-០៩-២៤ វេទិកាសាធារណៈ នៅ​ភូមិ​សន្ទ្រា ឃុំ​កំពងពពិល ស្រុកពារាំង ខេត្ត​ព្រៃវែង ភាគ ២ (79)

១៣៨. ២០១១-០៩-២៤ វេទិកាសាធារណៈ នៅ​ភូមិ​សន្ទ្រា ឃុំ​កំពងពពិល ស្រុកពារាំង ខេត្ត​ព្រៃវែង ភាគ ១ (83)

១៣៧. ២០១១-០៩-២១ វេទិកា​សាធារណៈ ភូមិថ្មី ឃុំជីផុច ស្រុក មេសាង ខេត្ត​ព្រៃវែង ភាគ ១ (23)

១៣៦. ២០១១-០៩-១៦ កម្មវិធី​ផ្សាយ​ផ្ទាល់​​តាមរយៈ​វិទ្យុ​សំបុក​ឃ្មុំ FM105MHz (256)

១៣៥. ២០១១-០៩-១៥ កម្មវិធី​ផ្សាយ​ផ្ទាល់​​តាមរយៈ​វិទ្យុ​សំបុក​ឃ្មុំ FM105MHz (174)

១៣៤. ២០១១-០៩-០៦ កម្មវិធី​ផ្សាយ​ផ្ទាល់​​តាមរយៈ​វិទ្យុ​សំបុក​ឃ្មុំ FM105MHz (139)

១៣៣. ២០១១-០៩-០៤ កម្មវិធី​ផ្សាយ​ផ្ទាល់​​តាមរយៈ​វិទ្យុ​សំបុក​ឃ្មុំ FM105MHz (86)

១៣២. ២០១១-០៩-០៤ វេទិកា​សាធារណៈ ទីស្នាក់ការកណ្តាលរាជធានីភ្នំពេញ ភាគ៤ (151)

១៣១. ២០១១-០៩-០៤ វេទិកា​សាធារណៈ ទីស្នាក់ការកណ្តាលរាជធានីភ្នំពេញ ភាគ៣ (146)

១៣០. ២០១១-០៩-០៤ វេទិកា​សាធារណៈ ទីស្នាក់ការកណ្តាលរាជធានីភ្នំពេញ ភាគ២ (130)

១២៩. ២០១១-០៩-០៤ វេទិកា​សាធារណៈ ទីស្នាក់ការកណ្តាលរាជធានីភ្នំពេញ ភាគ១ (137)

១២៨. ២០១១-០៩-០២ វេទិកា​សាធារណៈ ភូមិ​ស្លា ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់​ស្ពឺ ភាគ២ (236)

១២៧. ២០១១-០៩-០២ វេទិកា​សាធារណៈ ភូមិ​ស្លា ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់​ស្ពឺ ភាគ១ (333)

១២៦. ២០១១-០៩-០១ វេទិកា​សាធារណៈ ភូមិ​ព្រែកស្រឡៅ ឃុំ​អំពិលតាពក ស្រុក​អូរាំងឳ ខេត្ត​កំពង់ចាម ភាគ៣ (310)

១២៥. ២០១១-០៩-០១ វេទិកា​សាធារណៈ ភូមិ​ព្រែកស្រឡៅ ឃុំ​អំពិលតាពក ស្រុក​អូរាំងឳ ខេត្ត​កំពង់ចាម ភាគ២ (91)

១២៤. ២០១១-០៩-០១ វេទិកា​សាធារណៈ ភូមិ​ព្រែកស្រឡៅ ឃុំ​អំពិលតាពក ស្រុក​អូរាំងឳ ខេត្ត​កំពង់ចាម ភាគ១ (112)

ខែសីហា

១២៣. ២០១១-០៨-៣១ កម្មវិធី​ផ្សាយ​ផ្ទាល់​​តាមរយៈ​វិទ្យុ​សំបុក​ឃ្មុំ FM105MHz (214)

១២២. ២០១១-០៨-១៤ វេទិកា​សាធារណៈ ភូមិ​ព្រះដាក ឃុំ​ព្រះដាក ស្រុក​បន្តាយ​ស្រី ខេត្ត​សៀមរាប ភាគ៣ (197)

១២១. ២០១១-០៨-១៤ វេទិកា​សាធារណៈ ភូមិ​ព្រះដាក ឃុំ​ព្រះដាក ស្រុក​បន្តាយ​ស្រី ខេត្ត​សៀមរាប ភាគ២ (158)

១២០. ២០១១-០៨-១៤ វេទិកា​សាធារណៈ ភូមិ​ព្រះដាក ឃុំ​ព្រះដាក ស្រុក​បន្តាយ​ស្រី ខេត្ត​សៀមរាប ភាគ១ (241)

១១៩. ២០១១-០៨-១៣ វេទិកាសាធារណៈ ភូមិ​បឹង​ង៉ូន ឃុំតាយ៉េក ស្រុកសូទ្រ​និគម ខេត្តសៀមរាប ភាគ២ (154)

១១៨. ២០១១-០៨-១៣ វេទិកាសាធារណៈ ភូមិ​បឹង​ង៉ូន ឃុំតាយ៉េក ស្រុកសូទ្រ​និគម ខេត្តសៀមរាប ភាគ១ (125)

១១៧. ២០១១-០៨-២៣ កម្ម​វិធីផ្សាយ​ផ្ទាល់​ តាមរយៈ​វិទ្យុ​សំបុក​ឃ្មុំ FM 105 (204)

១១៦. ២០១១-០៨-០៩ វេទិកា​សាធារណៈ ភូមិ​ធ្វៀស ឃុំ​ត្រី​ញ ស្រុក​ពួក ខេត្ត​សៀមរាប ភាគ៣ (180)

១១៥. ២០១១-០៨-០៩ វេទិកា​សាធារណៈ ភូមិ​ធ្វៀស ឃុំ​ត្រី​ញ ស្រុក​ពួក ខេត្ត​សៀមរាប ភាគ២ (141)

១១៤. ២០១១-០៨-០៩ វេទិកា​សាធារណៈ ភូមិ​ធ្វៀស ឃុំ​ត្រី​ញ ស្រុក​ពួក ខេត្ត​សៀមរាប ភាគ១ (143)

១១៣. ២០១១-០៨-២២ កម្ម​វិធីផ្សាយ​ផ្ទាល់​ តាមរយៈ​វិទ្យុ​សំបុក​ឃ្មុំ FM 105 (156)

១១២. ២០១១-០៨-០៧ វេទិកា​សាធារណៈ ស្នាក់​ការ​កណ្តាល​ រាជធានីភ្នំពេញ ភាគ៤ (129)

១១១. ២០១១-០៨-០៧ វេទិកា​សាធារណៈ ស្នាក់​ការ​កណ្តាល​ រាជធានីភ្នំពេញ ភាគ៣ (124)

១១០. ២០១១-០៨-០៧ វេទិកា​សាធារណៈ ស្នាក់​ការ​កណ្តាល​ រាជធានីភ្នំពេញ ភាគ២ (113)

១០៩. ២០១១-០៨-០៧ វេទិកា​សាធារណៈ ស្នាក់​ការ​កណ្តាល​ រាជធានីភ្នំពេញ ភាគ១ (133)

១០៨. ២០១១-០៨-០៦ វេទិកា​សាធារណៈ ភូមិ​ចំការ​គួយ ឃុំ​ដំរីពួន ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ភាគ២ (282)

១០៧.២០១១-០៨-០៦ វេទិកា​សាធារណៈ ភូមិ​ចំការ​គួយ ឃុំ​ដំរីពួន ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ភាគ១ (231)

១០៦. ២០១១-០៨-០៥ វេទិកា​សាធារណៈ ភូមិ​ត្រពាំង​ថ្ម ឃុំ​ស្រោង ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ភាគ២ (93)

១០៥. ២០១១-០៨-០៥ វេទិកា​សាធារណៈ ភូមិ​ត្រពាំង​ថ្ម ឃុំ​ស្រោង ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ភាគ១ (106)

១០៤. ២០១១-០៨-០៤ វេទិកាសាធារណៈ ភូមិ​លិង្គ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្ត​ព្រៃវែង ភាគ១ (251)

១០៣. ២០១១-០៨-០៣ វេទិកាសាធារណៈ ភូមិ​ជ្រោយ ឃុំចំប៉ា ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ ភាគ១ (239)

ខែ​កក្កដា

១០២. ២០១១-០៧-៣១ វេទិកា​សាធារណៈ​ ស្នាក់​ការ​កណ្តាល​ បាត់​ដំបង ភាគ២ (6)

១០១. ២០១១-០៧-៣១ វេទិកា​សាធារណៈ​ ស្នាក់​ការ​កណ្តាល​ បាត់​ដំបង ភាគ១ (6)

១០០. ២០១១-០៧-០៣ វេទិកា​សាធារណៈនៅទីស្នាក់ការ​កណ្តាល​ ភ្នំពេញ ភាគ ៤ (303)

៩៩. ២០១១-០៧-០៣ វេទិកា​សាធារណៈនៅទីស្នាក់ការ​កណ្តាល​ ភ្នំពេញ ភាគ ៣ (188)

៩៨. ២០១១-០៧-០៣ វេទិកា​សាធារណៈនៅទីស្នាក់ការ​កណ្តាល​ ភ្នំពេញ ភាគ ២ (179)

៩៧. ២០១១-០៧-០៣ វេទិកា​សាធារណៈនៅទីស្នាក់ការ​កណ្តាល​ ភ្នំពេញ ភាគ ១ (222)

ខែ​មិថុនា

៩៦. ២០១១-០៦-២៦ វេទិកា​សាធារណៈ ស្នាក់​ការ​កណ្តាល​ខេត្ត្​បាត់​ដំបង ភាគ​១​ (161)

ខែ​ឧសភា

៩៥. ២០១១-០៥-២៩ វេទិកាសាធារណៈ ស្នាក់ការ​ខេត្ត​បាត់ដំបង ភាគ២ (151)

៩៤. ២០១១-០៥-២៩ វេទិកាសាធារណៈ ស្នាក់ការ​ខេត្ត​បាត់ដំបង ភាគ១ (152)

៩៣. ២០១១-០៥-០៩ វេទិកាសាធារណៈ ភូមិ​ព្រៃ​យ៉ាវ ឃុំ​ស្រៃ​ក្នុង ស្រុក​ជុំ​គិរី ខេត្ត​កំពត ភាគ២ (137)

៩២. ២០១១-០៥-០៩ វេទិកាសាធារណៈ ភូមិ​ព្រៃ​យ៉ាវ ឃុំ​ស្រៃ​ក្នុង ស្រុក​ជុំ​គិរី ខេត្ត​កំពត ភាគ១ (117)

៩១. ២០១១-០៥-០៨ វេទិកាសាធារណៈ ស្នាក់​ការ​កណ្តាល រាជធានីភ្នំពេញ ភាគ៤ (130)

៩០. ២០១១-០៥-០៨ វេទិកាសាធារណៈ ស្នាក់​ការ​កណ្តាល រាជធានីភ្នំពេញ ភាគ៣ (146)

៨៩.២០១១-០៥-០៨ វេទិកាសាធារណៈ ស្នាក់​ការ​កណ្តាល រាជធានីភ្នំពេញ ភាគ២ (139)

៨៨. ២០១១-០៥-០៨ វេទិកាសាធារណៈ ស្នាក់​ការ​កណ្តាល រាជធានីភ្នំពេញ ភាគ១ (139)

៨៧. ២០១១-០៥-០៧ វេទិកាសាធារណៈ ភូមិ​អ្នក​តា​ស្នឹង ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ភាគ១ (138)

៨៦. ២០១១-០៥-០៦ វេទិកាសាធារណៈ ភូមិ​ថ្មី ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្ត​កំពង់​ចាម ភាគ៣ (162)

៨៥. ២០១១-០៥-០៦ វេទិកាសាធារណៈ ភូមិ​ថ្មី ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្ត​កំពង់​ចាម ភាគ២ (155)

៨៤. ២០១១-០៥-០៦ វេទិកាសាធារណៈ ភូមិ​ថ្មី ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្ត​កំពង់​ចាម ភាគ១ (168)

៨៣. ២០១១-០៥-០៤ វេទិកាសាធារណៈ ភូមិពោធិធំ ឃុំ​ពោធិអង្រ្គង​ ស្រុក​បសែត ខេត្ត​កំពង់ស្ពឺ ភាគ៣ (135)

៨២. ២០១១-០៥-០៤ វេទិកាសាធារណៈ ភូមិពោធិធំ ឃុំ​ពោធិអង្រ្គង​ ស្រុក​បសែត ខេត្ត​កំពង់ស្ពឺ ភាគ២ (114)

៨១. ២០១១-០៥-០៤ វេទិកាសាធារណៈ ភូមិពោធិធំ ឃុំ​ពោធិអង្រ្គង​ ស្រុក​បសែត ខេត្ត​កំពង់ស្ពឺ ភាគ១ (79)

៨០. ២០១១-០៥-០៣ វេទិកាសាធារណៈ ភូមិ​ដូន​ម៉ៅ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់​ចាម ភាគ៣ (257)

៧៩. ២០១១-០៥-០៣ វេទិកាសាធារណៈ ភូមិ​ដូន​ម៉ៅ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់​ចាម ភាគ២ (168)

៧៨. ២០១១-០៥-០៣ វេទិកាសាធារណៈ ភូមិ​ដូន​ម៉ៅ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់​ចាម ភាគ១ (328)

៧៧. ២០១១-០៥-០២ វេទិកាសាធារណៈ ភូមិ​ប៉ា​ណូក ឃុំ​តាឡោះ ស្រុក​មោង​ឬស្សី ខេត្ត​បាត់​ដំបង ភាគ២ (137)

៧៦. ២០១១-០៥-០២ វេទិកាសាធារណៈ ភូមិ​ប៉ា​ណូក ឃុំ​តាឡោះ ស្រុក​មោង​ឬស្សី ខេត្ត​បាត់​ដំបង ភាគ១ (137)

ខែមេសា

៧៥. ២០១១-០៤-២៤ កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​រយៈ​វិទ្យុ FM105 រាជធានីភ្នំពេញ (761)

៧៤. ២០១១-០៤-២៣ កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​រយៈ​វិទ្យុ FM105 រាជធានីភ្នំពេញ (443)

៧៣. ២០១១-០៤-២២ កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​រយៈ​វិទ្យុ FM105 រាជធានីភ្នំពេញ (370)

៧២. ២០១១-០៤-១១ វេទិកា​សាធារណៈ​ ភូមិ​ក្រាំង​ខ្ជាយ ឃុំ​សំរោង ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ភាគ៣ (341)

៧១. ២០១១-០៤-១១ វេទិកា​សាធារណៈ​ ភូមិ​ក្រាំង​ខ្ជាយ ឃុំ​សំរោង ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ភាគ២ (287)

៧០. ២០១១-០៤-១១ វេទិកា​សាធារណៈ​ ភូមិ​ក្រាំង​ខ្ជាយ ឃុំ​សំរោង ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ភាគ១ (322)

៦៩. ២០១១-០៤-១០ វេទិកា​សាធារណៈ​ ភូមិ​ព្រៃថ្មី​ ស.ទឹកវិល ក្រុង​សៀមរាប ខេត្ត​សៀម​រាប ភាគ២ (231)

៦៨. ២០១១-០៤-១០ វេទិកា​សាធារណៈ​ ភូមិ​ព្រៃថ្មី​ ស.ទឹកវិល ក្រុង​សៀមរាប ខេត្ត​សៀម​រាប ភាគ១ (332)

៦៧. ២០១១-០៤-០៩ វេទិកា​សាធារណៈ​ ភូមិ​តាវៀន​ ស.សាលាកំរើក ក្រុង​សៀមរាប ខេត្ត​សៀម​រាប ភាគ២ (265)

៦៦. ២០១១-០៤-០៩ វេទិកា​សាធារណៈ​ ភូមិ​តាវៀន​ ស.សាលាកំរើក ក្រុង​សៀមរាប ខេត្ត​សៀម​រាប ភាគ១ (283)

៦៥. ២០១១-០៤-០៨ វេទិកា​សាធារណៈ​ ភូមិ​មមៀច ឃុំ​រលួស ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀម​រាប ភាគ២ (212)

៦៤. ២០១១-០៤-០៨ វេទិកា​សាធារណៈ​ ភូមិ​មមៀច ឃុំ​រលួស ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀម​រាប ភាគ១ (222)

៦៣. ២០១១-០៤-០៧ វេទិកា​សាធារណៈ ភូមិ​សំពៅ​លូន ឃុំ​ក្រឡាញ់ ស្រុក​ក្រ​ឡាញ់ ខេត្ត​សៀមរាប ភាគ២ (218)

៦២. ២០១១-០៤-០៧ វេទិកា​សាធារណៈ ភូមិ​សំពៅ​លូន ឃុំ​ក្រឡាញ់ ស្រុក​ក្រ​ឡាញ់ ខេត្ត​សៀមរាប ភាគ១ (220)

៦១. ២០១១-០៤-០៦ វេទិកា​សាធារណៈ​ ភូមិ​បេង ឃុំ​ដូន​ពែង ស្រុក​អង្គរ​ជុំ ខេត្ត​សៀម​រាប ភាគ៣ (183)

៦០. ២០១១-០៤-០៦ វេទិកា​សាធារណៈ​ ភូមិ​បេង ឃុំ​ដូន​ពែង ស្រុក​អង្គរ​ជុំ ខេត្ត​សៀម​រាប ភាគ២ (192)

៥៩. ២០១១-០៤-០៦ វេទិកា​សាធារណៈ​ ភូមិ​បេង ឃុំ​ដូន​ពែង ស្រុក​អង្គរ​ជុំ ខេត្ត​សៀម​រាប ភាគ១ (173)

៥៨. ២០១១-០៤-០៥ វេទិកា​សាធារណៈ​ ភូមិ​បូ​ធំ​ ឃុំ​ឃ្នា​ពរ ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ភាគ២ (188)

៥៧. ២០១១-០៤-០៥ វេទិកា​សាធារណៈ​ ភូមិ​បូ​ធំ​ ឃុំ​ឃ្នា​ពរ ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ភាគ១ (185)

៥៦. ២០១១-០៤-០៤ វេទិកា​សាធារណៈ​ ភូមិ​តាត្រេល ឃុំ​ប្រឡាយ​ ស្រុក​ស្ទោង ខេត្ត​កំពង់​ធំ ភាគ២ (327)

៥៥. ២០១១-០៤-០៤ វេទិកា​សាធារណៈ​ ភូមិ​តាត្រេល ឃុំ​ប្រឡាយ​ ស្រុក​ស្ទោង ខេត្ត​កំពង់​ធំ ភាគ១ (288)

៥៤. ២០១១-០៤-០២ វេទិកា​ជួប​ជុំ​សមាជិក​ និង អ្នក​គាំ​ទ្រ​របស់គណបក្ស ស្នាក់​ការ​កណ្តាល រាជធានីភ្នំពេញ ភាគ៣ (290)

៥៣. ២០១១-០៤-០២ វេទិកា​ជួប​ជុំ​សមាជិក​ និង អ្នក​គាំ​ទ្រ​របស់គណបក្ស ស្នាក់​ការ​កណ្តាល រាជធានីភ្នំពេញ ភាគ២ (275)

៥២. ២០១១-០៤-០២ វេទិកា​ជួប​ជុំ​សមាជិក​ និង អ្នក​គាំ​ទ្រ​របស់គណបក្ស ស្នាក់​ការ​កណ្តាល រាជធានីភ្នំពេញ ភាគ១ (288)

៥១. ២០១១-០៣-៣០ កម្មវិធីផ្សាយ​ផ្ទាល់តាមរយៈ​វិទ្យុ​សំបុក​ឃ្មុំ FM105 (265)

៥០. ២០១១-០៣-២៧ វេទិកា​សាធារណៈ​ ស្នាក់​ការ​កណ្តាល​ បាត់​ដំបង ភាគ៣ (194)

៤៩. ២០១១-០៣-២៧ វេទិកា​សាធារណៈ​ ស្នាក់​ការ​កណ្តាល​ បាត់​ដំបង ភាគ២ (153)

៤៨. ២០១១-០៣-២៧ វេទិកា​សាធារណៈ​ ស្នាក់​ការ​កណ្តាល​ បាត់​ដំបង ភាគ១ (173)

៤៧. ២០១១-០៣-១៧ កម្មវិធី​ផ្សាយ​ផ្ទាល់​ តាមរយៈ​វិទ្យុ​ សំបុក​ឃ្មុំ​ FM១០៥ (141)

៤៦. ២០១១-០៣-១៦ កម្មវិធី​ផ្សាយ​ផ្ទាល់​ តាមរយៈ​វិទ្យុ​ សំបុក​ឃ្មុំ​ FM ១០៥ (128)

៤៥. ២០១១-០៣-០៦ វេទិកាសាធារណៈ ស្នាក់​ការ​កណ្តាល​ រាជធានីភ្នំពេញ ភាគ៣ (149)

៤៤. ២០១១-០៣-០៦ វេទិកាសាធារណៈ ស្នាក់​ការ​កណ្តាល​ រាជធានីភ្នំពេញ ភាគ២ (161)

៤៣. ២០១១-០៣-០៦ វេទិកាសាធារណៈ ស្នាក់​ការ​កណ្តាល​ រាជធានីភ្នំពេញ ភាគ១ (175)

៤២. ២០១១-០៣-០២ កម្មវិធី​ផ្សាយ​ផ្ទាល់​ តាមរយៈ​វិទ្យុ​ សំបុក​ឃ្មុំ​ FM ១០៥ (122)

៤១. ២០១១-០៣-០១ វេទិកាសាធារណៈ ភូមិ​ទួលភ្នំ ឃុំ​កន្ទឺ​១ ស្រុក​បាណន់ ខេត្ត​បាត់​ដំបង ១ភាគចប់ (135)

ខែ​​កុម្ភៈ

៤០. ២០១១-០២-២៨ វេទិកាសាធារណៈ ស្នាក់​ការ​ ខេត្ត​បាត់ដំបង ភាគ២ (208)

៣៩. ២០១១-០២-២៨ វេទិកាសាធារណៈ ស្នាក់​ការ​ ខេត្ត​បាត់ដំបង ភាគ១ (195)

៣៨. ២០១១-០២-១៤ វេទិកាសាធារណៈ ភូមិ​វ៉ា​រិន ឃុំ​វ៉ា​រិន ស្រុក​វ៉ារិន ខេត្ត​សៀមរាប ភាគ៣ (172)

៣៧. ២០១១-០២-១៤ វេទិកាសាធារណៈ មិ​វ៉ា​រិន ឃុំ​វ៉ា​រិន ស្រុក​វ៉ារិន ខេត្ត​សៀមរាប ភាគ២ (158)

៣៦. ២០១១-០២-១៤ វេទិកាសាធារណៈ ភូមិ​វ៉ា​រិន ឃុំ​វ៉ា​រិន ស្រុក​វ៉ារិន ខេត្ត​សៀមរាប ភាគ១ (153)

៣៥. ២០១១-០២-១៣ វេទិកាសាធារណៈ នៅស្នាក់​ការ​ ខេត្ត​សៀមរាប ភាគ២ (173)

៣៤. ២០១១-០២-១៣ វេទិកាសាធារណៈ នៅស្នាក់​ការ​ ខេត្ត​សៀមរាប ភាគ១ (162)

៣៣. ២០១១-០២-១១ វេទិកាសាធារណៈ ភូមិ​ក្រាំង ឃុំ​ពង្រ ស្រុក​ជីក្រែង ខេត្ត​សៀមរាប ភាគ២ (83)

៣២. ២០១១-០២-១១ វេទិកាសាធារណៈ ភូមិ​ក្រាំង ឃុំ​ពង្រ ស្រុក​ជីក្រែង ខេត្ត​សៀមរាប ភាគ១ (75)

៣១. ២០១១-០២-១០ វេទិកាសាធារណៈ ភូមិ​សាលាខាងកើត ឃុំ​កំពង់​ក្តី ស្រុក​ជីក្រែង ខេត្ត​សៀមរាប ភាគ២ (94)

៣០. ២០១១-០២-១០ វេទិកាសាធារណៈ ភូមិ​សាលាខាងកើត ឃុំ​កំពង់​ក្តី ស្រុក​ជីក្រែង ខេត្ត​សៀមរាប ភាគ១ (98)

២៩. ២០១១-០២-០៩ វេទិកាសាធារណៈ ក្នុង ឃុំក្របីរៀង ស្រុកសៀមរាប ខេត្តសៀមរាប ភាគ៣ (150)

២៨. ២០១១-០២-០៩ វេទិកាសាធារណៈ ក្នុង ឃុំក្របីរៀង ស្រុកសៀមរាប ខេត្តសៀមរាប ភាគ២ (127)

២៧. ២០១១-០២-០៩ វេទិកាសាធារណៈ ក្នុង ឃុំក្របីរៀង ស្រុកសៀមរាប ខេត្តសៀមរាប ភាគ១ (123)

២៦. ២០១១-០២-០៨ វេទិកាសាធារណៈ ភូមិបេង​ ឃុំដើម​រុន ស្រុកសូទ្យ​និគម ខេត្តសៀមរាប ភាគ៣ (121)

២៥. ២០១១-០២-០៨ វេទិកាសាធារណៈ ភូមិបេង​ ឃុំដើម​រុន ស្រុកសូទ្យ​និគម ខេត្តសៀមរាប ភាគ២ (132)

២៤. ២០១១-០២-០៨ វេទិកាសាធារណៈ ភូមិបេង​ ឃុំដើម​រុន ស្រុកសូទ្យ​និគម ខេត្តសៀមរាប ភាគ១ (129)

២៣. ២០. ២០១១-០២-០៦ វេទិកាសាធារណៈ ទីស្នាក់ការកណ្តាលគណបក្ស រាជធានីភ្នំពេញ ភាគ៣ (255)

២២. ២០១១-០២-០៦ វេទិកាសាធារណៈ ទីស្នាក់ការកណ្តាលគណបក្ស រាជធានីភ្នំពេញ ភាគ២ (191)

២១. ២០១១-០២-០៦ វេទិកាសាធារណៈ ទីស្នាក់ការកណ្តាលគណបក្ស រាជធានីភ្នំពេញ ភាគ១ (187)

២០. ២០១១-០២-០៥ វេទិកាសាធារណៈ ក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ភាគ២ (144)

១៩. ២០១១-០២-០៥ វេទិកាសាធារណៈ ក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ភាគ១ (154)

១៨. ២០១១-០២-០៤ វេទិកាសាធារណៈ ក្នុងភូមិត្រពាំងស្រម៉ ឃុំស្វាយឈូក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ភាគ៣ (88)

១៧. ២០១១-០២-០៤ វេទិកាសាធារណៈ ក្នុងភូមិត្រពាំងស្រម៉ ឃុំស្វាយឈូក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ភាគ២ (150)

១៦. ២០១១-០២-០៤ វេទិកាសាធារណៈ ក្នុងភូមិត្រពាំងស្រម៉ ឃុំស្វាយឈូក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ភាគ១ (157)

ខែ​​មករា

១៥. ២០១១-០១-៣០ វេទិកាសាធារណៈ ស្នាក់​ការ​ ខេត្ត​បាត់​ដំបង ភាគ២ (213)

១៤. ២០១១-០១-៣០ វេទិកាសាធារណៈ ស្នាក់​ការ​ ខេត្ត​បាត់​ដំបង ភាគ១ (205)

១៣. ២០១១-០១-១៦ វេទិកាសាធារណៈ ក្នុងភូមិត្រពាំងស្រម៉ ឃុំស្វាយឈូក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ភាគ២ (197)

១២. ២០១១-០១-១៦ វេទិកាសាធារណៈ ក្នុងភូមិត្រពាំងស្រម៉ ឃុំស្វាយឈូក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ភាគ១ (164)

ប្រភព​​ http://www.camldp.org/voice/year-2011/

ខ្លឹមសារដកស្រង់ចេញពីLDP

ខ្លឹមសារដកស្រង់ចេញពីLDPhttp://www.camldp.org/ideas_contribution/vital_ideas/
១១០ LDP ៖ ការងារ​ថ្លៃថ្នូរគឺជា​ការងារ​រក​ប្រយោជន៍​ដល់​អ្នក​ដទៃ។
១០៩ LDP ៖ ការងារ​ថ្លៃថ្នូរគឺជា​ការងារ​ប្រាស​ចាក​អត្មានិយម។
១០៨ LDP ៖ បញ្ហាធំបំផុតនៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ភាព​ល្ងង់ខ្លៅ​របស់​ប្រជាជន។
១០៧ LDP ៖ អំណាច​ប្រមូលផ្តំគឺជានយោបាយ​ជីកកប់ខ្លួន​ឯង។
១០៦ LDP ៖ មនុស្ស​​ឆ្លាត រៀនពីកំហុស​ ឬទង្វើរបស់​អ្នក​ដទៃ មនុស្ស​ល្ងង់រៀពីកំហុស ឬទង្វើខ្លួនឯង រីឯមនុស្ស​មហាល្ងង់រៀនពីកំហុស ឬ​ទង្វើ​ខ្លួន​ឯង​​មិន​​ចេះ​ផង។
១០៥ LDP ៖ នៅលើ​លោក​នេះ ឲ្យ​តែចង់​​បោកប្រាស់​ មិនខ្វះ​មនុស្ស​ ដែល​អាចបោកប្រាស់​បាន​ទេ។
១០៤ LDP ៖ នៅលើ​លោកនេះ ធម៌ទាំងអស់កើត​មិន​ដាច់ពីគ្នា។
១០៣ LDP ៖ នៅលើ​លោកនេះ រឿងពិត​មាន​តែ​មួយ​គត់។
១០២ LDP គឺជាបក្សរបស់ប្រជាពលរដ្ន។ ដូចនេះការចូលរួមរបស់របស់ប្រជាពលរដ្ឋដូចជាបង់ប្រាក់ គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន។
១០១ LDP ៖ កើតពីអ្នកក្រ របស់អ្នកក្រ ដើម្បីអ្នកក្រ។
១០០ LDP ៖ សត្រូវនៃភាពល្អប្រសើរ មិនមែនភាពអាក្រក់ទេ ប៉ុន្តែសត្រូវពិតប្រាកដ នៃភាពល្អប្រសើរ គឺភាពល្អ។
៩៩ ខឹម វាសនា ៖ ធ្វើ​នយោបាយ ដោយប្រើបេះដូងបរិសុទ្ធ។
៩៨ គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ៖ ផ្តល់ឳកាសដល់​កូនខ្មែរ ដែលមានសមត្ថភាព ដើម្បី​ បញ្ចេញ​សមត្ថភាពដឹកនាំប្រទេស។
៩៧ គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ៖ រៀបចំ​ប្រព័ន្ធដឹកនាំ ឲ្យ​អ្នក​ដឹកនាំ​ធ្វើ​ជាកញ្ជះ​របស់រាស្រ្ត។
៩៦ គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ៖ ទាំងអស់គ្នា​ ដើម្បី​ទាំង​អស់គ្នា។
៩៥ មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ កើតមាននៅ​លើ​លោក​តាម​ច្បាប់​ធម្មជាតិ។ ប៉ុន្តែមនុស្សអាក្រក់មានច្រើន គឺ​ដោយ​សារភាព​អសកម្ម​នៃ​មនុស្ស​ល្អ​។
៩៤ មនុស្ស​អាក្រក់ មានធាតុ​អាក្រក់​ជាអ្នក​ទ្រទ្រង់ រីឯមនុស្ស​ល្អ​មានធាតុល្អជាអ្នក​ទ្រទ្រង់ មិនខុស​គ្នា នឹងអំពិល​មានធាតុ​ជូរ​ជាអ្នក​ទ្រទ្រង់ រឺឯអំពៅ​មានជាតិ​ផ្អែម​ជាអ្នក​ទ្រទ្រង់។
៩៣ មនុស្ស​ល្អមាន​ធាតុ​សំខាន់បួន​យ៉ាង គឺ (១) ស្គាល់​អំពើ​ល្អ (២) យក​អំពើ​ល្អ​ដាក់​ក្នុង​ខ្លួន(៣) ប្រតិបត្តិ​អំពើ​ល្អ និង​ (៤) ពង្រើកអំពើល្អ​។
៩២ ព្រះពុទ្ធ ៖ គ្មាន​សេចក្តី​សុខឯណា ប្រសើរជាង​ការ​ស្ងប់ចិត្តឡើយ។
៩១ ទំនាស់មួយ​អាច​ដោះ​ស្រាយ​បានយ៉ាង​ងាយ ប្រសិនបើ​ភាគី​ទំនាស់​យក​ប្រយោជន៍រួម​ជាគោល។
៩០ ទំនាស់មួយ​មិន​អាច​ដោះ​ស្រាយបាន​ឡើយ ប្រសិនភាគី​នៃ​ទំនាស់​តម្កល់​ប្រយោជន៍បុគ្គល​ជាធំ។
៨៩ ការងារមិន​ច្របូកច្របល់ គឺជាមង្គលដ៍ប្រសើរ។
៨៨ ព្រះពុទ្ធ ៖ បញ្ញា កើតពីការពិសោធន៍ផ្ទាល់។
៨៧ អ្នក​ គឺជាអ្វីៗ ដែលអ្នក​គិតញយៗ។
៨៦ អវិជ្ជា គឺសត្រូវនៃ​ការកសាងសង្គមជាតិ ​។
៨៥ កត្តាសំខាន់​មួយ​នៃ​ប្រជាធិបតេយ្យ គឺការចូលរួម ​។
៨៤ ការបំផ្លាញពី​អ្នក​ដទៃ​ ពុំមានគ្រោះថ្នាក់​ និងមានវិសាលភាពខ្លាំង ដូចការបំផ្លាញ​ដោយខ្លួន ឯងឡើយ​​។
៨៣ ច្បាប់ធម្មជាតិ ៖ គ្មានអ្វីនៅលើលោក​នេះ​ កើតឡើងប្រាសចាកហេតុ និងផលឡើយ​។
៨២ បាបកម្មសង្គមទាំងប្រាំពីររបស់មហា គន្ធី៖ (1) នយោបាយគ្មានគោលការណ៍ (2) ទ្រព្យសម្បត្តិ​គ្មានការងារ (3) សប្បាយរីករាយគ្មានសតិសម្បជញ្ញៈ (4) ចំណេះតែគ្មានចរិយាសម្បត្តិ

 (5) ជំនួញ គ្មានសីលធម៌ (6) វិទ្យាសាស្ត្រ គ្មានមនុស្សធម៌ និង (7) ការគោរពបូជា/សាសនាគ្មានការលះបង់​។

៨១ មនុស្ស​​មានប្រយោជន៍ គឺជាមនុស្ស​ពូកែរកប្រយោជន៍ពីកន្លែង ឬសកម្មភាពគ្មានប្រយោជន៍។
៨០ ព្រះពុទ្ធ​ គឺជាបុគ្គលត្រាស់ដឹង ពុំមែនជាទស្សវិទូឡើយ។
៧៩ ការរស់នៅ​ដើម្បី​អ្នកដទៃ គឺជាការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។
៧៨ អ្នក​នយោបាយ ដែលមានបេះដូងសង្រ្គោះ ជួយ​មនុស្ស​ច្រើនបំផុត។
៧៧ ក្នុង​វិធីសាស្រ្ត​ផ្សព្វផ្សាយព្រះធម៌ ព្រះពុទ្ធប្រើប្រាស់​វិធីសាស្រ្ត​ “ប៥” ប្រាប់​-បង្ហាញ-បង្រៀន-បង្ហាត់-ប្រតិបត្តិ អមដោយ​ការពន្យល់ក្បោះក្យាយ។
៧៦ បញ្ញា គឺកើតពីការពិចារណា ត្រិះរិះ ពិសោធន៍ …។
៧៥ បញ្ញា គឺប្រៀបដូចប៊ីចេង គឺ​ប្រើ​គ្រប់កាលៈទេសៈទាំងអស់។
៧៤ ភាវនា គឺការ​សញ្ជឹងគិត​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់។
៧៣ ការពិសោធ ធ្វើឡើង​តាមវិធីបីយ៉ាង ៖ រូប នាម និងទស្សនៈ។
៧២ អ្វី​ទាំងអស់លើ​លោក​នេះ គឺ​ស្ថិត​ក្នុង​សង្ខារធម៌។
៧១ ព្រះពុទ្ធ គ្រាន់តែ​ប្រាប់ពីសកម្មភាព ដែលនាំ​ដល់អំពើល្អ។​ ព្រះពុទ្ធ​មិន​ប្រៀនប្រដៅមិន​បញ្ចុះបញ្ចូល ឬ​អូសទាញឡើយ។
៧០ ប្រសិន​បើ​មនុស្ស​រស់​នៅក្នុង​លោក​សម្ភារៈ ព្រះពុទ្ធ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​រក​សាមញ្ញសុខ។
៦៩ ការជជែក​រឿង​សាសនា គឺនាំឲ្យ​ឈ្លោះគ្នា​។
៦៨ រឿង​ជឿ ឬមិនជឿ គឺជាសាសនា។
៦៧ មេរៀនរបស់ព្រះពុទ្ធ គឺជាមេរៀន​កើត​មកពីការពិសោធ។
៦៦ វិជ្ជា​ កើតមានពីបទពិសោធ។
៦៥ មនុស្ស​ ដែល​មានគុណធម៌ខ្ពស់ គឺជាមនុស្ស​ដែល​ប្រព្រឹត្តយ៉ាងហី ចំពោះពាក្យ​សរសើរការ​សុំទោស ជាដើម​​។
៦៤ ព្រះពុទ្ធ ៖ ពេល​អស់​អាសវក្កិលេស វិជ្ជាកើតមាន​​។
៦៣ ភាវនាមានន័យថា សញ្ជឹងគិត ពោលគឺសញ្ជឹងគិត​រហូតដល់ពាល់ត្រូវ​។
៦២ ពាក្យថា “ហី” មានន័យថា “ខន្តី”។
៦១ ធមុ្មជាតិ​ខន្តី មិនធ្វើឡើយ ប៉ុន្តែកើតចេញពីក្នុងចិត្ត​។
៦០ ពាក្យថា “ហី” មានន័យថា “ខន្តី”។
៥៩ ការអោបសេចក្តីប្រកាន់ គឺការធ្វើទោ​សសម្រាប់ខ្លួនឯង។
៥៨ អំនួត ជាមួយនឹងភាពមិនអំនួត។
៥៧ កត្តាបីយ៉ាងដែលធ្វើឲ្យយឺតយូរក្នុងការយល់ដឹងពីសេចក្តីពិត ក្នុងចំណោមបញ្ញាវន្តខ្មែរ គឺទិដ្ឋិ មានៈ និងតណ្ហា។
៥៦ នៅលើលោកនេះ សេចក្តីសេ្នហាណាក៏មានការប្រែប្រួលដែរ លើកលែងតែសេចក្តីសេ្នហារបស់ម្តាយចំពោះកូន។
៥៥ ដំណើរជួយគេនោះ គឺជាដំណើរជួយខ្លួនឯង។
៥៤ ការគិតរបស់ប្រជាជន គឺជាការកំណត់វាសនា​ប្រទេសរបស់ជនជាតិ។
៥២ ផ្លូវដែលនាំដល់ការជួយជាតិបាន គឺការពន្យល់ប្រជាជនឲ្យយល់ពីសារប្រយោជន៍នៃការចូលរួម។
៥២ មនុស្សខុសពីសត្វត្រង់កន្លែងចេះផ្តល់ហេតុផល។ ដូចនេះ អ្នកនិយាយត្រូវផ្តល់ហេតុផល ហើយអ្នកស្តាប់ត្រូវចេះរកហេតុផល។
៥១ ការងាររបស់ក្រុមយើង គឺការផ្តល់​ទិន្នន័យ​សម្រាប់​ពិចារណា។
៥០ ក្រុមយើង ៖ ការផ្តល់ទិន្នន័យខុស​ដល់​ប្រជាជន គឺជាមហាគ្រោះដល់​ប្រទេស។
៤៩ អ្នក​ដឹកនាំ​ត្រូវមានបេះដូង​ ដែលអាចច្រកមនុស្ស​ទូទាំងប្រទេស ។
៤៨ ប្រទេសមួយប្រសើរជាងប្រ​ទេស​មួយ​ទៀត​ គឺអាស្រ័យលើការគិតរបស់ប្រជាពលរដ្ឋនៃប្រទេសនោះ ។
៤៧ ប្រទេសមួយជឿនលឿន គឺជាប្រទេស​ដែលមានពលរដ្ឋមានវិន័យខ្ពស់ ។
៤៦ ការជឿ​ មានន័យថា​ មិនដឹង ។
៤៥ កាលណាមនុស្ស​ម្នាក់កាន់​តែជឿ មនុស្ស​នោះ​កាន់​តែបិទការគិតរបស់ខ្លួន ។
៤៤ យន្តការទាំង​៨ចំណុចរបស់យើង​ គឺធ្វើឲ្យ​ប្រជាជន​មាន​អំណាច ។
៤៣ អ្នក​ដឹកនាំ​ត្រូវចេះ ធ្វើឲ្យសម្រេចគោលដៅ ដោយមិននាំខូចប្រយោជន៍របស់​អ្នកចូលរួម ។
៤២ អ្នក​ដឹកនាំត្រូវមាន​ទេព្យ​កោសល្យ​ធម្មជាតិពីរយ៉ាង គឺបេះដូង​ស្មោះត្រង់ពិតប្រាកដ និងមាន​ ចក្ខុវិស័យ ។
៤១ សាសនាព្រះពុទ្ធជាសាសនាកើនផល។
៤០ ជំនឿសំដៅទៅលើគំនិត ដែលមានការចោទ ហើយមិនអាចបកស្រាយបាន។
៣៩ ជាតិក្រោយ គឺជាលទ្ធផលនៃជាតិនេះ។
៣៨ មើល! តើអ្នកកំពុងសាងបញ្ញាហើយឬនៅ?
៣៧ ការយល់ខុស៖ ចូលបច្ច័យកាន់តែច្រើន បានបុណ្យកាន់តែច្រើន។
៣៦ កុំទៅធ្វើអំពើល្អចំពោះមនុស្សកំពុងតែប្រាថ្នាវិនាស។
៣៥ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យ​ប្រទេស​អន្តរាយ គឺ​មានសាសនា​គ្មាន​ការ លះបង់។
៣៤ ភាពដដែល​ៗ ជា​សត្រូវធំបំផុតរបស់​សិល្បៈ។
៣៣ មនុស្ស​ល្ងង់​មើលបញ្ហានឹងភ្នែក មនុស្ស​ឆ្លាតមើលបញ្ហានឹងគំនិត​ និងការវិភាគ។
៣២ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យ​ប្រទេស​អន្តរាយ គឺ​អ្នក​ដឹកនាំ​មិន​ដឹងថា​ ខ្លួន​ដឹកនាំ​ ប្រទេស​ទៅណា។​ គ្មាន​ទស្សនៈវិស័យ ។
៣១ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យ​ប្រទេស​អន្តរាយ គឺ​មាន​ចំណេះដឹងក្រៅ​ខ្លួន ដូចជា​មានសញ្ញាបត្រ​ តែ​គ្មាន​ចំណេះដឹង ។
៣០ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យ​ប្រទេស​អន្តរាយ គឺ​មានទ្រព្យ​ដោយ​គ្មាន​ ប្រភពច្បាស់លាស់ ។
២៩ ប្រភពនៃទុក្ខ គឺប្រជាជន​គ្មានអំណាច។
២៨ គ្រាន់តែចេះ​ជេរ​ ឬចេះនិយាយពីបញ្ហា ពុំមែន​ជាលំនាំលទ្ធិ​ប្រជាធិបតេយ្យ​ឡើយ។
២៧ នៅ​ក្នុងសង្គមប្រជាធិបតេយ្យ​ ការដឹកនាំប្រៀបបានទៅនឹងការបររទេះសេះ។ រដ្ឋាភិបាលជារទេះ ហើយប្រជាជន​ជាអ្នកបររទេះនោះ។
២៦ នៅ​ក្នុងសង្គមប្រជាធិបតេយ្យ​ គ្មាននរណាធ្វើការ​សម្រាប់នរណាម្នាក់​ទៀត​ឡើយ។ មនុស្ស​ទាំងអស់ គ្នា​ធ្វើការ​ដើម្បី ប្រយោជន៍ទាំងអស់គ្នា។
២៥ នៅ​ក្នុងសង្គមប្រជាធិបតេយ្យ​ គ្មាននរណាធ្វើការ​សម្រាប់នរណាម្នាក់​ទៀត​ឡើយ។ មនុស្ស​ទាំងអស់ គ្នា​ធ្វើការ​ដើម្បី ប្រយោជន៍ទាំងអស់គ្នា។
២៤ ទង្វើត្រូវ លុះត្រាទង្វើរនោះត្រូវនឹងលក្ខខណ្ឌចាំបាច់បី គឺពិត ត្រូវកាល និង​មានប្រយោជន៍។
២៣ នៅក្នុងសង្គមប្រជាធិបតេយ្យ គ្មានវណ្ណៈដឹកនាំគេ ឬវណ្ណៈត្រូវបានគេដឹកនាំឡើយ។
២២ មនុស្សអាចជួយ​អ្នក​ដទៃ​បាន​ លុះណាតែមនុស្ស​នោះ​ឈ្នះលោកធម៏ទាំងបួន គឺលាភ យស សសើរ សុខ។
២១ ព្រះពុទ្ធនាំមនុស្សឱ្យ​ស្គាល់ពីប្រយោជន៍។
២០ ព្រះពុទ្ធបង្ហាញមនុស្សពីការគិត ពុំមែនការស្រមើស្រមៃឡើយ។
១៩ មនុស្សម្នាក់ពូកែជាងមនុស្ស​ម្នាក់ទៀត ដោយសារការគិត។
១៨ កុំធ្វើជាអ្នក​ផ្គាប់ចិត្តដល់មនុស្ស​ខូច។
១៧ ទាន គឺចិត្តហុច មិនមែនកាយហុចទេ។
១៦ ការនិយាយ គួរចេះរធ្វើសំដីរបស់ខ្លួនឱ្យមានតម្លៃសកល។
១៥ ការយល់ខុស នាំដល់សកម្មភាពខុស។
១៤ យល់ត្រូវ ទើបគិតត្រូវ។
១៣ ព្រះពុទ្ធនៃយើង​ មិនមែននាំ​មនុស្ស​លោក​ឱ្យ​ជឿទេ ប៉ុន្តែ​នាំ​ឱ្យ​មនុស្ស​គិត​ ឬ​នាំ​ឱ្យ​មនុស្ស​មាន​សទ្ធា។
១២ មនុស្ស​ពូកែ គឺពូកែដោះស្រាយបញ្ហា មិនមែនយំសែ្រកជាមួយបញ្ហាឡើយ។
១១ មនុស្ស​ល្ងង់ និងមនុស្ស​អាក្រក់ តែងយកខ្លួនឯងជាសត្រូវ។
១០ នយោបាយ គឺជាសិល្បៈធ្វើឱ្យ​សម្រេចទិសដៅ។
តើលទ្ធិ​ប្រ​ជាធិបតេយ្យ​ជាអ្វី? តុល្យ​ភាពអំណាចរវាងអ្នក​ដឹកនាំ និងប្រជាពលរដ្ឋ​។
រួមគិត រួមសម្រេច និងរួមធ្វើ​ ។
គិតត្រូវ និយាយត្រូវ​ និងធ្វើត្រូវ។ ត្រូវពេលនេះ ត្រូវនៅពេល​អនាគត។
កើតពីរាស្រ្ត ដើម្បីរាស្រ្ត របស់រាស្រ្ត
មនុស្ស​ឆ្លាត​ រៀនពីកំហុស​អ្នក​ដទៃ មនុស្ស​ល្ងង់​រៀនពីកំហុស​ខ្លួនឯង រីឯមនុស្ស​មហាល្ងង់ សូម្បី​ កំហុស​ខ្លួនឯង​ក៏រៀនមិនចេះផង។ តើ​អ្នក​ជាមនុស្ស​ប្រភេទណា ?
អ្នក​ដឹកនាំល្អ គឺអ្នកដឹកនាំខិត​ខំបង្កើត​អ្នកដឹកនាំឱ្យ​បាន​ច្រើន មិនមែន​អ្នក​ដើរតាមឱ្យ​បានច្រើន ឡើយ។
ប្រព័ន្ធ​ប្រជាធិបតេយ្យ​អាច​ដំណើរការបាន​ លុះ​ត្រា​តែ​មាន​តុល្យភាព​អំណាចរវាង​អ្នក​ដឹកនាំ និង​ ប្រជាលរដ្ឋ។
គ្រាន់តែ​ចេះ​និយាយ​ពីបញ្ហា គ្មាន​អ្វី​អស្ចារ្យ​ឡើយ។
អ្នក​ដឹកនាំ​ភាគច្រើន​ក្នុង​សង្គម​កម្ពុជា ច្រើនប្រៀបធៀបរបស់ ឬ​សកម្មភាពមិនល្អ ដែលពេល​ខ្លះ​គ្មាន​ ប្រយោជន៍​អ្វី​ទាល់តែ​សោះ។
តាមដាន

Get every new post delivered to your Inbox.